Оберіть трек для відтворення
សំបួរមាសអឺយ ផ្លែលាក់សន្លឹក
បងបួសហើយសឹក មកដណ្ដឹងអឺស្រី
សំបួរមាសអឺយ ផ្លែលាក់សន្លឹក
បងបួសហើយសឹក មកដណ្ដឹងាអឺស្រី
អក្ខរា បងលាក់ដាក់ក្រោមអឺ ក្ដារកី
កែវកុំយកប្ដី មុនរដូវភ្ជុំអឺយ
អកកាច់សំបុក កុកលាស់រោមថ្មី
ទំពាំងទូលដី ឫស្សីបែកគុម្ពអឺយ
អកកាច់សំបុក កុកលាស់រោមថ្មី
ទំពាំងទូលដី ឫស្សីបែកគុម្ព
ដាច់ខែ អស្សុជកែវពេញអើយក្រមុំអឺយ
ផ្ការីកជួបឃ្មុំ យំសូមលំអង
ផ្កាដុះតាមផ្លូវ រៀមមិនត្រូវការ
ចិត្តគួចប្រាថ្នា ផ្កាក្នុងរបងអឺយ
ផ្កាដុះតាមផ្លូវ រៀមមិនត្រូវការ
ចិត្តគួចប្រាថ្នា ផ្កាក្នុងរបង
ផ្កា! សំ... បួរមាស មានម្ចាស់អើយគ្រប់គ្រងអឺយ
ក្រពុំលើទង ចាំបងថ្នមបី
ផ្កាដុះដីក្រុង មានជុងអន្ទាក់
ផ្កាអូនមានធ្នាក់ ទាក់ភ្នែកអឺកវី
ផ្កាដុះដីក្រុង មានជុងអន្ទាក់
ផ្កាអូនមានធ្នាក់ ទាក់ភ្នែកអឺកវី
ពេលបង ឃើញផ្កាដូចបានអឺឃើញស្រី
សូមកែវប្រណី សម្តីបងផង